khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកមេភូមិទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត
     
    ចែករំលែក ៖

    ថ្ងៃព្រហស្បត៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី បន្តគោរពប្រតិបត្ត បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកមេភូមិទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត រួមមាន ការងារភូមិ សង្កាត់មានសុវត្ថិភាព ការជម្រុញបញ្ចប់បញ្ជីស្ថិតិពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីបង្កលក្ខណៈបានទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឲ្យបាន១លានប្រាំសែននាក់ តាមគោលដៅយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានកំណត់។ បានជួយឧបត្ថម្ភថវិកាប្រចាំខែជូនសមាគមគាំពារសុខភាពមនុស្សចាស់ និងក្រើនរំលឹកដល់គ្រប់សមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងទាំងអស់ត្រូវព្យាយាមថែទាំសុខភាពផ្ទាល់ខ្លួន និងរាយការណ៍ជាប្រចាំលើការប្រែប្រួលនានា ដើម្បីអាជ្ញាធរចាត់ចែងជួយធ្វើអន្តរាគមន៍បានទាន់ពេលបម្រើឲ្យការតំណាក់កាលនានា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ